រូបមន្ដធម្មជាតិ កម្ចាត់សម្លាកលើស្បែក


បន្ទាប់ពីមានរបួស ឬដំបៅ រមែងបន្សល់ទុកសម្លាកលើស្បែកតែម្ដង ។ បើមិនចង់​ឲ្យមានសម្លាកលើស្បែក​ អាចកម្ចាត់វាដោយ​រូប​មន្ដ​ពីធម្មជាតិបានដូចជា ៖

- ទឹកក្រូចឆ្មារ ៖
ក្រូចឆ្មារ មានជាតិអាស៊ីដ អាល់ហ្វាអ៊ីដ្រុកស៊ី (AHA) ជួយកម្ចាត់​កោសិកា​ងាប់ៗ និងជំនួយដល់​កោសិកា​ថ្មី​ធ្វើ​ឲ្យ​ស្បែក​យឺត​យារ​បានល្អ ។ ដំបូង​ត្រូវ​លាង​សម្លាក​នោះ​ឲ្យ​ស្អាត​ជាមុនសិន សឹមយក​បន្ទះ​សំឡី​ជ្រលក់​ទឹក​ក្រូចឆ្មារ ហើយ​ដុសខាត់សម្លាក​នោះ ទុកចោល​ ១០នាទី សឹម​លាង​ចេញ​ឲ្យ​ស្អាត។

-​ ទឹកឃ្មុំ ៖
ទឹកឃ្មុំ ជា​សារធាតុ​ផ្ដល់​សំណើម​ពី​ធម្មជាតិ មានប្រសិទ្ធភាព​ក្នុងការព្យាបាល​របួស និង​បង្កើត​កោសិកា​ថ្មី ។ គ្រាន់​តែ​យកទឹក​ឃ្មុំ ២ស្លាបព្រាបាយ និង​ម្សៅបេកឃីងសូដា លាយឲ្យសព្វ សឹម​ម៉ាស្សា​ឲ្យ​សព្វ ស្បែកត្រង់​សម្លាក ។ បន្ទាប់មក យកក្រណាត់​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហៗ គ្រប​លើ​ស្បែក​បរិវេណនោះ ។ ពេលក្រណាត់​ត្រជាក់​សឹមជូតចេញ​ឲ្យ​ស្អាត ។

-​ ប្រទាលកន្ទុយក្រពើ៖

ជួយ​ប្រឆាំង​ការរលាក​ និងកម្ចាត់​កោសិកា​ស្បែក​ងាប់​នៅ​កន្លែង​របួស ។ វា​អាចបន្ថយ​ការ​ហើម​ និង​ធ្វើ​ឲ្យ​កោសិកា​ថ្មីៗកាន់​តែរឹងមាំជំនួស​កោសិកា​ចាស់​ដែល​ខូចខាត ។ គ្រាន់តែ​យក​សាច់​ប្រទាល​កន្ទុយ ក្រពើមកលាប​ពីលើ​ដោយ​ផ្ទាល់​លើ​សម្លាក​នោះ ឲ្យ​បាន​ច្រើនដង​ក្នុង​មួយថ្ងៃ​​ នោះ​នឹងឃើញថា សម្លាក​នឹងបាត់ម្ដង​បន្តិចៗ ៕

Comments

Popular posts from this blog

ប្រការគួរយល់ដឹងសម្រាប់អ្នកម្ដាយ ចំពោះអាហារពេលព្រឹករបស់កូនៗជាទីស្រលាញ់...

វិធីសាស្ដ្រក្នុងការអភិវឌ្ឍន៍ IQ និង EQ ដល់កូនតូចតាំងពីនៅក្នុងផ្ទៃ