គន្លឹះ ១០ យ៉ាង ដើម្បីសុខភាពល្អ និងអាយុវែង
១- ឈប់ជក់បារី
ការជក់បារី ជាកត្តាគ្រោះថ្នាក់មួយនៃជំងឺបេះដូង
និងសសៃឈាម ដូចជាជំងឺដាច់សសៃឈាមក្នុងខួរក្បាល និងរលួយសាច់បេះដូង ។ ដូច្នេះ
អ្នកគួរឈប់ជក់បារី ។
២- ពិសារអាហារដែលមានគុណប្រយោជន៌ដូចជា៖
- ពិសារអាហារដែលសំបូរដោយជាតិសសៃ
- ពិសារសាច់ត្រីឲ្យបាន ២ ដងក្នុងមួយអាទិត្យ
- ពិសារបន្លែ និងផ្លែឈើឲ្យបានច្រើន (ប្រមាណ
៣ ទៅ ៤ខាំក្នុងមួយថ្ងៃ)
- ពិសារផ្លែឈើស្រស់ជំនួសឲ្យបង្អែម
- ពិសារទឹកឲ្យបានច្រើន
អ្នកមិនគួរពិសារ៖
- អាហារដែលសំបូរជាតិខ្លាញ់
- អាហារដែលប្រៃពេក
៣- គ្រប់គ្រងទម្ងន់
- គណនាសន្ទស្សន៌នៃទម្ងន់របស់អ្នក =
-
ទម្ងន់ធម្មតា ១៨,៥ - ២៥ គក្រ/ម២
-
លើសទម្ងន់ ២៥-៣០ គក្រ/ម២ (អ្នកត្រូវបញ្ចុះទម្ងន់)
-
លើសទម្ងន់ខ្លាំង >
៣០ គក្រ/ម២
(អ្នកត្រូវបញ្ចុះទម្ងន់)
៤- ពិសារគ្រឿងស្រវឹងក្នុងកម្រិតល្មម
កម្រិតដែលអាចពិសារបានក្នុងមួយថ្ងៃគឺ៖
-
ស្រាបៀ ៥០០ មល រឺស្រា ២០០ មល ក្នុងមួយថ្ងៃសម្រាប់បុរស
-
ស្រាបៀ ២០០ មល រឺស្រា ១០០ មល ក្នុងមួយថ្ងៃសម្រាប់នារី
៥- ការសំរាន្ត
សម្រាន្តយ៉ាងតិចណាស់ឲ្យបាន
៧-៩ ម៉ោងក្នុង មួយយប់ ។
៦- ការហាត់ប្រាណ
ហាត់ប្រាណដូចជា
ដើរ រឺរត់តិចៗ រាំតាមចង្វាក់ភ្លេងឲ្យបាន ៣០-៦០ នាទីក្នុងមួយថ្ងៃ
និងឲ្យបានយ៉ាងហោចណាស់ ៥ថ្ងៃ ក្នុងមួយអាទិត្យ ។
៧- កាត់បន្ថយអារម្មណ៌តប់ប្រមល់
ព្យាយាមបន្ធូរអារម្មណ៌
និងកុំគិតច្រើនពេក ។
៨- ព្យាយាមរក្សាសម្ពាធឈាមរបស់អ្នក
សម្ពាធឈាមដែលល្អ
គឺត្រូវទាបជាង ១៤០/៩០mm
Hg ។ បើអ្នកលើសសម្ពាធឈាម
អ្នកត្រូវកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃ ពិសារថ្នាំឲ្យបានទៀងទាត់
និងស្ដាប់ការណែនាំរបស់គ្រូពេទ្យ ។
៩- ព្យាយាមរក្សាកម្រិតជាតិស្កររបស់អ្នក
ឲ្យ HbA1c<7% ។ បើអ្នកមានជម្ងឺទឹកនោមផ្អែម
ត្រូវស្ដាប់ការណែនាំរបស់គ្រូពេទ្យ ។
១០- ត្រួតពិនិត្យសុខភាពអ្នកឲ្យបានទៀងទាត់
Comments
Post a Comment