មានផ្ទៃពោះបាន ៨ខែហើយ ដឹងថាគួរតែធ្វើអ្វីខ្លះដែរទេ?


តើ​អ្នក​មាន​អារម្មណ៍​ថា​ពិបាក​ដកដង្ហើម រញ៉​រញ៉ៃ ភ័យ និង​ខ្លាច​ដែរ​ទេ​? សូម​ស្វាគមន៍​នូវ​ការមកដល់​ខែ​ទី​៨​នៃ​ការ​មាន​ផ្ទៃពោះ​។ រាងកាយ​របស់​អ្នក​បាន​ផ្លាសប្តូរ​ច្រើន​ណាស់​ខណៈពេល​កំពុង​តែ​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​។ ហើយ​ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ជួយ​ឲ្យ​សុខ​ភាព​កាន់តែ​ល្អ​សម្រាប់​ត្រៀម​ខ្លួន​សម្រាល​៖
- ប្រើ​វិធី​ដក​ដង្ហើមវែងៗ បន្ធូរ​អារម្មណ៍ និង​ធ្វើ​វា​ជា​ទៀងទាត់​
- ​ហា​ត់លំ​ហាត់ប្រាណ Kegel ដើម្បី​ពង្រឹង​ដល់​សាច់ដុំ​របស់​ទ្វារមាស និង​ជំរុញ​ដល់​ភាពងាយស្រួល​ដល់​ការ​សម្រាល​តាម​ធម្មជាតិ​
- ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​ចៀសផុត​ពី​ការ​ទល់លាមក​
- ការ​ដេក ដើរ ឈរ ឬ​អង្គុយ ត្រូវតែ​ធ្វើយ៉ាងណា​ឲ្យមាន​ជំហរ​ត្រឹមត្រូវ​។ ចូរ​ព្យាយាម​គេង​ផ្អៀង​មក​ខាងឆ្វេង​
- ចូលរួម​ក្នុង​កម្មវិធី​បង្រៀន​អំពី​វិធី​ថែរក្សា​សុខភាព​ម្តាយ និង​កូន ជាពិសេស​ការ​បំបៅ​ដោះកូន​តែម្តង​
- រៀបចំ​គម្រោង​នៃ​ការ​សម្រាលកូន​ឲ្យ​ហើយ​
- ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ដូចជា កាលស្យូម ជាតិ​ដែក និង​ប្រូតេអ៊ីន​ជាដើម​៕
​ប្រភព​៖ curejoy

Comments

Popular posts from this blog

ប្រការគួរយល់ដឹងសម្រាប់អ្នកម្ដាយ ចំពោះអាហារពេលព្រឹករបស់កូនៗជាទីស្រលាញ់...

វិធីសាស្ដ្រក្នុងការអភិវឌ្ឍន៍ IQ និង EQ ដល់កូនតូចតាំងពីនៅក្នុងផ្ទៃ