អ្វីដែលឪពុកម្តាយសម័យថ្មីគួរតែឈប់ប្រើជាមួយកូន!


ពាក្យសំដី ឬ​ទង្វើ​មួយចំនួន​អាច​ហុច​ផលប៉ះពាល់​ដល់​កូន​ជាទីស្រឡាញ់​របស់​អ្នក​បាន ពាក្យសំដី​ខ្លះ​ដែល​ឪពុកម្តាយ​គិតថា ប្រហែលជា មិន​អី​ទេ ព្រោះ​និយាយ​តែម្តង​ដើម្បី​បញ្ឈប់​ទង្វើ​របស់​កូន​នោះ តើ​អ្នកដឹង​ទេ​ថា មាន​ពាក្យសំដី​ខ្លះ ប្រយោគ​ខ្លះ​ដែល​ឪពុកម្តាយ​ដូច​រូបអ្នក​ភ្លេចខ្លួន​និយាយ​ចេញ​ទៅហើយនោះ នឹង​ហុច​ផលប៉ះពាល់​ដល់​កូន​សម្លាញ់​បាន ដូច្នេះ​គួរតែបញ្ឈប់ប្រយោគ​ដូចខាងក្រោម​នេះ​ចោល​ទៅ។
. សម្លុត​កូន​ដោយ​យក​អ្នកដទៃ​មក​អាង
កុំ​រត់​លេង​រពឹស​ណា៎ ប្រយ័ត្ន​ពូ​ម្នាក់​នោះ​គាត់​ស្តីឱ្យ​ណា៎!
បើ​កូន​នៅតែ​មិន​បាត់​យំ​ទៀត ម៉ាក់​នឹង​ឱ្យ​ប៉ូលីស​មក​ចាប់!
ការដែល​ឪពុកម្តាយ​និយាយ​ប្រយោគ​នេះ អាច​នឹង​កើតចេញពី​ការដែល​យើង​មាន​អារម្មណ៍​ថា ហាម​កូន​លែង​ស្តាប់ ឬ​ខ្លាច​ថា​កូន​មិន​ចូលចិត្ត ឬ​ស្អប់​ឪពុកម្តាយ បើ​ឪពុកម្តាយ​ជា​អ្នក​ស្តីឱ្យ​ដោយ​ខ្លួនឯង ទើប​បោះ​តួនាទី​តួ​ចិត្តអាក្រក់​នេះ​ឱ្យ​កូន​ទៅ​ស្អប់ ឬ​ខ្លាច​អ្នកដទៃ​ជំនួស​វិញ ដែល​ចំពោះ​រឿងនេះ ដំបូងៗកូន​អាច​នឹង​ជឿ និង​ធ្វើតាម តែ​ដល់យូរៗទៅ កូន​ក៏​នឹង​ចាប់ផ្តើម​ដឹងថា ប៉ា​ម៉ាក់​មិនបាន​និយាយ​ការពិត​ទេ ហើយ​លែងមាន​អារម្មណ៍​ថា​ខ្លាច​តទៅទៀត។ វិធី​ដែល​ល្អ ឪពុកម្តាយ​គួរ​ស្តីបន្ទោស​កូន​ដោយ​ខ្លួនឯង និង​ប្រាប់​ឱ្យ​ច្បាស់លាស់​ថា ចង់ឱ្យ​កូន​ធ្វើយ៉ាងណា ដូចជា ម៉ាក់​ចង់ឱ្យ​កូន​ដើរមួយៗ មិន​ចង់ឱ្យ​កូន​ជំពប់ជើង​ដួលព្រោះ​សម្រាប់​មនុស្ស​ដែលជា​ឪពុកម្តាយ​នោះ មិន​ថា​ចង់​ស្តីបន្ទោស​កូន​ប៉ុនណា ក៏​នៅតែ​ជា​មនុស្ស​សំខាន់​ក្នុង​ដួងចិត្ត​របស់​កូន​ជានិច្ច។
. សម្លុត​កូន​ថា តិច​ត្រូវ​ទណ្ឌកម្ម!
                បើ​ឌឺ​រឹងទទឹង តិច​ម៉ាក់​វាយ​ណា៎!
                បើ​រករឿង​ង​ង៉ក់ ម៉ាក់​នឹង​ទុកចោល​នៅ​កន្លែង​ហ្នឹង​តែម្តង!
                មាន​ច្រើនដង​ណាស់​ដែល​ប្រាប់​កូនល្អៗក៏​ប្រាប់​ហើយ ហាម​ក៏​ហាម​ហើយ តែ​កូន​ក៏​នៅតែ​មិន​ព្រមស្តាប់​សោះ ដល់​គ្រាន់តែ​សម្លុត​ថា តិច​វាយ​ណា៎ តែ​ប៉ុណ្ណឹង មើលទៅ​ដូចជា​បាន​ផល​ល្អ និង​លឿន​ជាង​ទៀតផង ប៉ុន្តែ​ពេលខ្លះ​ការដាក់ទោស​ដោយ​ការវាយដំ​មិនបាន​ជួយ​ធ្វើឱ្យ​កូន​បាន​រៀន យល់​ដឹងថា មិនគួរ​ធ្វើ​ទង្វើ​មួយ​នោះ​ដោយសារ​អ្វី​នោះឡើយ ថែមទាំង​ក្មេង​អាច​នឹងមាន​អារម្មណ៍​គុំ​គួ​ន​ឪពុកម្តាយ និង​យល់ថា ការប្រើ​កម្លាំងបាយ ឬ​ការ​ធ្វើបាប​លើ​រូបរាងកាយ​អ្នកដទៃ​ដែល​ធ្វើ​ខុស គឺជា​រឿង​ត្រឹមត្រូវ និង​អាច​ធ្វើបាន​ទៀតផង។ បើ​ចង់​ដាក់ទោស​កូន​ដោយ​ការវាយដំ គួរតែ​វាយ​ដោយ​ដៃ ព្រោះ​បើ​កូន​ឈឺ យើង​ក៏​ឈឺ​ដែរ ហើយ​ប្រាប់​ឱ្យ​កូន​ដឹងថា ត្រូវ​ទទួលទោស​ដោយសា​រ​រឿង​អ្វី ដែល​សំខាន់បំផុត​នោះ​គឺ ហាម​ប្រើ​កំហឹង​ជាមួយ​កូន​ឱ្យសោះ។

. សម្លុត​កូន​ដោយ​ប្រើ​សេចក្តីស្រឡាញ់​មក​ធ្វើជា​លក្ខខណ្ឌ
                បើ​ឌឺ រឹងទទឹង តិច​ម៉ាក់​ឈប់​ស្រឡាញ់!
                ឪពុកម្តាយ​អាច​នឹង​និយាយ​ចេញទៅ​ដោយ​មិនបាន​គិត​អ្វី ព្រោះ​គិតថា កូន​គួរតែ​ដឹង​ហើយ​ថា យ៉ាងណាៗក៏​ប៉ា​ម៉ាក់​នៅតែ​ស្រឡាញ់​កូន​ស្រាប់​ទៅហើយ តែ​មិន​បានដឹង​ឡើយ​ថា ពាក្យសំដីធម្មតាៗនេះ​អាច​នឹង​កាត់បន្ថយ​អារម្មណ៍ និង​ភាពជឿជាក់​របស់​កូន​បាន ព្រោះ​កូន​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​​មិន​ប្រាកដ​នៅក្នុង​ចិត្ត​ថា សរុបទៅ តើ​ប៉ា​ម៉ាក់​នៅតែ​ស្រឡាញ់​រូបគេ​ឬក៏​អត់? ក្មេង​ខ្លះ​មាន​អារម្មណ៍​វិលវល់ និង​អាច​យល់ឃើញ​តែម្នាក់ឯង​ថា ប៉ា​ម៉ាក់​ឈប់​ស្រឡាញ់​មែន ធ្វើឱ្យ​ពេលខ្លះ​មាន​បញ្ហា​ខាង​អារម្មណ៍​មិន​នឹងនរ ព្រោះ​មាន​អារម្មណ៍​ដឹង​ពី​ភាពមិន​ស្ថិតស្ថេរ​ចំពោះ​សេចក្តីស្រឡាញ់​របស់ ឪពុកម្តាយ​ដែលមាន​ចំពោះ​ខ្លួន។

Comments

Popular posts from this blog

ប្រការគួរយល់ដឹងសម្រាប់អ្នកម្ដាយ ចំពោះអាហារពេលព្រឹករបស់កូនៗជាទីស្រលាញ់...

វិធីសាស្ដ្រក្នុងការអភិវឌ្ឍន៍ IQ និង EQ ដល់កូនតូចតាំងពីនៅក្នុងផ្ទៃ