ការថែរក្សាគភ៌មុនពេលសម្រាល
ការយល់ដឹងពីការថែរក្សាគភ៌ពិតជាមានសារសំខាន់ណាស់
សម្រាប់ស្ត្រីវ័យក្មេង និងអ្នកទើបមានបុត្រជាលើកដំបូង
ព្រោះថាដើម្បីឱ្យទារកកើតមកមានសុខភាពល្អ
ទាមទារឱ្យអ្នកម្តាយត្រូវយកចិត្តទុកដាក់លើការថែរក្សាសុខភាព ការទទួលទានចំណីអាហារ
និងការសម្រាកលំហែកាយពីការងារ។
លោកស្រីសាស្ត្រាចារ្យ គ្រុយ លាងស៊ីម
អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល
និងជាទីប្រឹក្សាបច្ចេកទេសផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែតបានថ្លែងឱ្យដឹងកាលពីពេលថ្មីៗនេះថា
ការតាំងគភ៌ក្នុងស្បូនរបស់ស្ត្រីជាម្តាយមានរយៈពេលជាមធ្យមចាប់ពី ៨ខែកន្លះ
ទៅទល់នឹង ៩ខែ ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១នៃវដ្ដរដូវចុងក្រោយ
មក។ អាយុរបស់គភ៌បែងចែកចំនួន ៣ត្រីមាស គឺ ៣ខែដំបូងជាត្រីមាសទី១ និង ៣ខែបន្ទាប់ស្ថិតក្នុងត្រីមាសទី២ ហើយត្រីមាសទី៣ ជាដំណាក់កាលចុងក្រោយ។

ដំណាក់កាលឈានចូលដល់ត្រីមាសទី១
ការថែរក្សាគភ៌ក្នុងត្រីមាសដំបូងសំខាន់នៅលើចំណីអាហារ ទៅតាមទីកន្លែង
និងពេលវេលា ហើយទីកន្លែង និងពេលវេលានោះ
គឺពេលខ្លះស្ត្រីដែលមានគភ៌ខ្វះអាហារូបត្ថម្ភ
ប្រសិនជាពួកគេរស់នៅតំបន់មានទុរភិក្ស ឬតំបន់មានសង្គ្រាមតែសម្រាប់ប្រទេសដែលមានសុខសន្តិភាពដូចជាប្រទេសយើង
ស្ត្រីមានគភ៌ច្រើនពិសាចំណីអាហារលើសកម្រិត។
ការខ្វះអាហារូបត្ថម្ភគឺធ្វើឱ្យទារកលូតលាស់មិនស្របតាមដំណាក់កាល
និងធ្វើឱ្យទារកនោះមានទំហំតូច មានភាពក្រេះក្រិន និងមានសតិបញ្ញាស្មារតីមិនល្អ។
ចំណែកអ្នកទទួលទានអាហារលើស គឺធ្វើឱ្យស្ត្រីមានបញ្ហា
និងកូនក្នុងផ្ទៃមានទំហំខ្លួនធំពេក ដែលធ្វើឱ្យពិបាកក្នុងការសម្រាល ហើយកាលណាម្តាយធាត់ខ្លាំងពេកធ្វើឱ្យគាត់កើតជំងឺទឹកនោមផ្អែម
និងជំងឺទឹកនោមប្រៃផងដែរ។
លោកស្រីបន្តថា “កុំទទួលទានចំណីអាហារខ្វះ
និងកុំទទួលទានចំណីអាហារលើស តែត្រូវទទួលទានអាហារឱ្យគ្រប់សារធាតុចិញ្ចឹម
និងត្រូវមានជាតិសាច់ បន្លែបៃតងឱ្យច្រើន ស៊ុត ថ្លើម សណ្តែក ជាតិប្រេង
ជាតិស្ករ ជាតិខ្លាញ់ ជាតិដែក និងអាស៊ីតហ្វូលិក ដែលត្រូវពិសារជាមុន
ដើម្បីជួយគភ៌កុំឱ្យមានភាពមិនប្រក្រតីផងដែរ។ លោកស្រី
សាស្ត្រាចារ្យបានបន្តថា “នៅប្រទេសមិនសូវមានពន្លឺថ្ងៃ គេឱ្យអ្នកម្តាយទទួលទានវីតាមីន D ចំណែកស្រុកខ្មែរយើងមិនខ្វះពន្លឺថ្ងៃនោះទេ ប៉ុន្តែអ្នកខ្លះនៅតែក្នុងម្លប់មិនត្រូវពន្លឺថ្ងៃក៏មិនល្អដែរ។

លោកស្រីបានបន្តថា
ដំណាក់កាលនៃការមានគភ៌ដំបូងគឺមានហានិភ័យនៃការរលូតកូនខ្ពស់ណាស់
ព្រោះក្នុង១០០០គភ៌មាន៥០%បានរលូត
ហើយជួនកាលស្ត្រីជាម្ចាស់ខ្លួនមិនទាំងបានដឹងថាខ្លួនឯងមានគភ៌ទៀតផង
ដែលនេះគឺជាជម្រើសរបស់ធម្មជាតិ។
យើងអាចការពារការរលូតនេះបានឬទេ?
លោកស្រីសាស្ត្រាចារ្យ គ្រុយ លាងស៊ីម បានពន្យល់ថា យើងអាចការពារការរលូតបាន គឺធ្វើយ៉ាងណាឱ្យមេជីវិតញីឈ្មោលមានសុខភាពល្អ នោះត្រូវទាមទារឱ្យសុខភាពម្តាយឪពុកល្អទើបមេជីវិតចេញមកល្អ។ ពេលដែលដឹងខ្លួនឯងមានគភ៌ ស្ត្រីត្រូវចេះថែរក្សាខ្លួន កុំឱ្យមានកង្វះអ័រម៉ូន កុំធ្វើការធ្ងន់ៗ ការពាររអិលដួល កុំធ្វើដំណើរផ្លូវឆ្ងាយរលាក់ កុំផឹកស្រាច្រើន និងកុំជក់បារី សកម្មភាពទាំងអស់នេះគឺដាច់ខាតត្រូវតែតម ហើយកាហ្វេក៏ត្រូវហាមទទួលទានផងដែរ។

ដំណាក់កាលឈានចូលដល់ត្រីមាសទី២
ពេលឈានដល់ត្រីមាសទី២ នៃការមានគភ៌ គឺកុំធ្វើដំណើរឆ្ងាយកុំធ្វើការងារធ្ងន់ពេក តែដំណាក់កាលនេះគភ៌របស់ស្ត្រីអាចទប់ខ្លួនបានខ្លះហើយ តែត្រូវឧស្សាហ៍ទៅឱ្យគ្រូពេទ្យពិនិត្យ ព្រោះរៀងរាល់ពេលពិនិត្យ គ្រូពេទ្យជំនាញតែងវាស់ផ្ទៃពោះ វាស់កម្ពស់ស្បូន ដើម្បីចង់ដឹងថា ការលូតលាស់របស់ទារកក្នុងផ្ទៃ និងទម្ងន់របស់ទារកត្រឹមត្រូវឬអត់។ តាមធម្មតាទម្ងន់របស់ស្ត្រី គឺឱ្យទ្បើងមួយខែមួយគីទ្បូពេលមានគភ៌ តែគេហាមមិនឱ្យទ្បើងគីទ្បូលើស១៤គីទ្បូនោះទេ(គិតចាប់ពីការតាំងគភ៌រហូតដល់កើត)។ ចំណែកកម្ពស់ និងទម្ងន់របស់ស្ត្រីត្រូវមានតុល្យភាពនឹងគ្នា ឧទាហរណ៍ ស្ត្រីកម្ពស់1.50ម៉ែត្រ មិនត្រូវឱ្យមានទម្ងន់លើស50គីទ្បូក្រាមទេ តែបើគាត់មានទម្ងន់រហូតដល់ទៅ60គីទ្បូ គឺមានន័យថាទម្ងន់របស់គាត់គឺលើស១០គីទ្បូហើយ ហេតុនេះពេលមានផ្ទៃពោះ ស្ត្រីដែលមានអាការបែបនេះមិនត្រូវទ្បើងទម្ងន់លើស១០គីទ្បូនោះទេ ព្រោះបើគាត់ទ្បើងគីទ្បូកាន់តែច្រើន នឹងធ្វើឱ្យរូបគាត់ពិបាកក្នុងការសម្រាលកូន ព្រោះពេលធាត់ខ្លាំងនឹងធ្វើឱ្យសាច់ដុំត្បៀត ហើយវាធ្វើឱ្យផ្ទៃដែលទារកត្រូវចេញរួមតូច។ ពេលស្ត្រីធាត់ខ្លាំង ក៏ប្រឈមមុខនឹងធ្វើឱ្យមានខ្លាញ់ក្បាលពោះច្រើន ដែលធ្វើឱ្យមានក្បាលពោះក្រោយពេលសម្រាល ដែលមើលទៅមិនស្អាត និងពិបាកក្នុងការជ្រើសរើសសម្លៀកបំពាក់ស្លៀកពាក់ផងដែរ។

ដំណាក់កាលឈានដល់ត្រីមាសទី៣
ពេលឈានដល់ដំណាក់កាលទី៣ គឺស្ត្រីមិនត្រូវធ្វើដំណើរផ្លូវឆ្ងាយ និងញឹកញាប់ពេកនោះទេ ព្រោះការធ្វើដំណើរផ្លូវរលាក់គឺធ្វើឱ្យមាត់ស្បូនរីកបន្តិចម្តងៗ ធ្វើឱ្យស្ត្រីអាចសម្រាលកូនមុនពេល ឬកើតមិនគ្រប់ខែ។ ការធ្វើដំណើរតាមយន្តហោះ រទេះភ្លើង និងជិះរថយន្ត ស្ត្រីមានផ្ទៃពោះមិនត្រូវដាក់ខ្សែក្រវ៉ាត់លើផ្ទៃពោះនោះទេ តែត្រូវដាក់ខ្សែ-
ក្រវ៉ាត់ក្រោមផ្ទៃពោះវិញ។ ក្នុងដំណាក់កាលនេះ ស្ត្រីត្រូវត្រៀមខ្លួនមុនសម្រាលរយៈពេល១ខែ និងត្រៀមសម្រាកលំហែមាតុភាពចំនួន២ខែក្រោយពេលសម្រាល ព្រោះតាមច្បាប់ការងារ គឺអនុញ្ញាតឱ្យសម្រាកមាតុភាពរយៈពេល៣ខែ។

ករណីកូនកើតមកមិនគ្រប់ខែ
ករណីទារកកើតមកមិនគ្រប់ខែ គឺមានមិនគ្រប់ខែខ្លាំង និងមិនគ្រប់ខែតិច។ បើគិតពីថ្ងៃទី១ នៃការអស់វដ្តរដូវ រហូតដល់ថ្ងៃសម្រាលមានរយៈពេលត្រឹម៣៧សប្តាហ៍ តែបើទារកកើតកៀកៗនឹងអាយុគភ៌៨ខែ ឬដល់៨ខែកន្លះ គឺជាការកើតមិនគ្រប់ខែហើយ គឺការកើតមិនគ្រប់ខែតិច ហើយទារកដែលកើតក្នុងអំទ្បុងពេលបែបនេះគឺងាយស្រួល
ធ្វើការសង្គ្រោះ តែបើមិនគ្រប់ខែខ្លាំងគឺគភ៌មានអាយុត្រឹម២០ ទៅ៣០អាទិត្យសួតរបស់ទារកនោះអន់ខ្លាំងណាស់ និងធ្វើឱ្យទារកពិបាកដកដង្ហើម។ ពេលទារកស្ថិតនៅក្នុងស្បូនរបស់អ្នកម្តាយ សួតរបស់ទារកនៅកំប៉ិតៗនៅទ្បើយទេ តែពេលទារកចេញមកក្រៅ សួតរបស់ទារកត្រូវប្រឹង-ដកដង្ហើមហើយរីកធំ ពេលនោះទារកដកដង្ហើមចេញ និងប្រឹងដកដង្ហើមចូល បញ្ចេញជាសំឡេងតាមរយៈកន្លើត ដែលជាប់ពាក់កណ្តាលនៅផ្នែកខាងក្នុងបំពង់ករបស់ទារក ដែលយើងតែងតែនិយាយថា “ជីវិតចាប់ផ្តើមពីសំឡេងទី១ និងបញ្ចប់នូវដង្ហើមចុងក្រោយ។

លោកស្រីសាស្ត្រាចារ្យ គ្រុយ លាងស៊ីម បានបន្តថា ក្នុងអំទ្បុង
រយៈពេលមានគភ៌នេះ មិនមានក្បួនណាបញ្ជាក់ពីការហាម ឬបញ្ឈប់ការរួមភេទនោះទេ
តែបើគភ៌មានវិបត្តិ ឬគភ៌ចង់រលូត ស្ត្រីជាម្តាយត្រូវផ្អាកការរួមភេទ
ហើយបើអាយុគភ៌កាន់តែច្រើន ផ្ទៃពោះកាន់តែធំ ការរួមភេទអាចធ្វើបាន
តែត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ផ្ទៃពោះនៅ
ពេលរួមភេទសម្ពន្ធ៕
ពេលរួមភេទសម្ពន្ធ៕
Comments
Post a Comment