គន្លឹះ ១០ យ៉ាង ដើម្បីសុខភាពល្អ និងអាយុវែង
១- ឈប់ជក់បារី ការជក់បារី ជាកត្តាគ្រោះថ្នាក់មួយនៃជំងឺបេះដូង និងសសៃឈាម ដូចជាជំងឺដាច់សសៃឈាមក្នុងខួរក្បាល និងរលួយសាច់បេះដូង ។ ដូច្នេះ អ្នកគួរឈប់ជក់បារី ។ ២- ពិសារអាហារដែលមានគុណប្រយោជន៌ដូចជា៖ - ពិសារអាហារដែលសំបូរដោយជាតិសសៃ - ពិសារសាច់ត្រីឲ្យបាន ២ ដងក្នុងមួយអាទិត្យ - ពិសារបន្លែ និងផ្លែឈើឲ្យបានច្រើន (ប្រមាណ ៣ ទៅ ៤ខាំក្នុងមួយថ្ងៃ) - ពិសារផ្លែឈើស្រស់ជំនួសឲ្យបង្អែម - ពិសារទឹកឲ្យបានច្រើន អ្នកមិនគួរពិសារ៖ - អាហារដែលសំបូរជាតិខ្លាញ់ - អាហារដែលប្រៃពេក ៣- គ្រប់គ្រងទម្ងន់ - គណនាសន្ទស្សន៌នៃទម្ងន់របស់អ្នក = - ទម្ងន់ធម្មតា ១៨,៥ - ២៥ គក្រ/ម ២ - លើសទម្ងន់ ២៥-៣០ គក្រ/ម ២ (អ្នកត្រូវបញ្ចុះទម្ងន់) - លើសទម្ងន់ខ្លាំង > ៣០ គក្រ/ម ២ (អ្នកត្រូវបញ្ចុះទម្ងន់) ៤- ពិសារគ្រឿងស្រវឹងក្នុងកម្រិតល្មម កម្រិតដែលអាចពិសារបានក្នុងមួយថ្ងៃគឺ៖ - ស្រាបៀ ៥០០ មល រឺស្រា ២០០ មល ក្នុងមួយថ្ងៃសម្រាប់បុរស - ស្រាបៀ ២០០ មល រឺស្រា ១០០ មល ក្នុងមួយថ្ងៃសម្រាប់នារី ៥- ការសំរាន្ត សម្រាន្តយ៉ាងតិចណាស់ឲ្យបាន ៧-៩ ម៉ោងក្នុង មួយយប់ ។ ៦- ការហាត់ប្រាណ...
Comments
Post a Comment