វិធីសាស្ដ្រការពារហើមជើង ពេលមានផ្ទៃពោះ!
បញ្ហាមួយដែលអ្នកមិនសូវចាប់អារម្មណ៍
តែវាតែងកើតមានជាទូទៅ នូវផលរំខាននៃការមានផ្ទៃពោះ នោះគឺ ការហើមប៉ោង កជើង
និង ប្រអប់ជើង។ កម្រិតសារធាតុរាវ របស់ស្ត្រីមានផ្ទៃពោះ
នឹងមានការកើនឡើងរហូតដល់ ៥០ភាគរយ ដែលវាជាផ្នែកមួយ ក្នុងការជួយបន្ទន់ដល់
ស្បែក និង សន្លាក់តាមដែលពួកវាបានលាតសន្ធឹង ហើយ២៥ភាគរយទៀត
នៃការឡើងទម្ងន់នៅក្នុងរយៈពេលមានគភ៌នេះ គឺជាសារធាតុរាវបន្ថែម
នេះបើយោងតាម ការពន្យល់របស់ សមាគមន៍សិក្សាពីការមានគភ៌នៃប្រទសអាមេរិក។
ដោយសារតែសារធាតុរាវ
ត្រូវបានកើនឡើង នៅចំណុចផ្នែកខាងក្រោមតាមដែលវាអាចទៅរួច
ភាគច្រើននៃជាតិទឹកដែលលើសនោះ ត្រូវបានផ្តុំគ្នានៅត្រង់ កជើង និង ប្រអប់ជើង។
តែជាសំណាងល្អ វិធានការដ៏សាមញ្ញ មួយចំនួន អាចជួយអ្នកក្នុងការ កាត់ បន្ថយ
នូវការអាការៈ ហើមប៉ោងកជើង និង ប្រអប់ជើងនេះបាន។
ការដាក់ស្ថានភាព
ស្ត្រីមានគភ៌ទាំងឡាយ គួរធ្វើតាមនូវច្បាប់ទម្លាប់ជាទូទៅ ពីរយ៉ាង ជាពិសេសគឺនៅពេលដែលពួកគេ ស្ថិតនៅក្នុងត្រីមាសទីបី ។ទីមួយ៖ អ្នកមិនត្រូវឈរនោះទេ នៅពេលដែលអ្នកអាចអង្គុយបាន ហើយទីពីរនោះគឺ អ្នកមិនត្រូវអង្គុយនោះទេ នៅពេលដែលអាចសម្រាកបាន។ មិនថាពេលណាដែលអាចទៅរួច អ្នកត្រូវគេងផ្អៀងទៅ ខាងឆ្វេង តាមដែលវាអាចជួយបង្កើន ចរន្តឈាមរត់ទៅកាន់ទារក។ អ្នកត្រូវដាក់ជើង និង ប្រអប់ជើងឲ្យខ្ពស់ នៅពេលណា ដែលអ្នកអាចធ្វើបាន វិធីនេះក៏អាចជួយអ្នក ក្នុងការកាត់បន្ថយនូវភាពហើមប៉ោង នៅត្រង់កជើង និង ប្រអប់ជើងបានផងដែរ។ ហើយនាពេលយប់ អ្នកគួរធ្វើការសម្រាក ដោយដាក់កល់ជើងរបស់អ្នក ឲ្យបានខ្ពស់ បន្តិច។ ការអង្គុយគងទាក់ខ្លា គឺអាចគាបសង្កត់សសៃឈាម ហើយវាក៏អាចបង្កើនឲ្យ សារធាតុរាវ រត់ទៅរក ផ្នែកខាងចុងអវយវៈបានផងដែរ តែទោះជាយ៉ាងណាក៏ដោយ ស្ត្រីមានគភ៌ភាគច្រើន គឺមិនអាចអង្គុយបែបនេះ បានទៀតទេ នៅក្នុងរយៈពេលចុងក្រោយនៃការមានគភ៌របស់ពួកគេនេះ។ ការអង្គុយចុះ ដោយដាក់ជើងឲ្យរាង ខ្ពស់បន្តិច និង ការពត់ ឬ បង្វិលកជើង ជាញឹកញាប់ នៅពេលដែលអ្នកកំពុងអង្គុយ ក៏អាចជួយធ្វើឲ្យសារធាតុ រាវទាំងនោះ មានបំលាស់ទីបានផងដែរ។

ការស្លៀកពាក់
អ្វីដែលស្ត្រីមានគភ៌ស្លៀកពាក់ គឺពិតជាអាចបង្កើននូវឱកាសនៃការហើមប៉ោងកជើង បានជាប្រាកដ។ ការពាក់ ស្បែកជើងរលុងៗ គឺពិតជាមានអត្ថប្រយោជន៍ចំពោះអ្នក។ ស្បែកជើងដែល ដាក់សម្ពាធទៅលើផ្នែកណាមួយនៃ ប្រអប់ជើង គឺអាចបណ្តាលឲ្យ ប្រអប់ជើងអ្នកឡើងហើមបាន។ ការពាក់ស្រោមជើង ឬ ខោតឹងណែន និង គ្រឿងអលង្ការនៅកជើង ក៏អាចបង្កើននូវអាការៈហើមប៉ោងបានដែរ ដោយវាបានបន្ថយនូវ ចរន្តឈាមរត់។

ការទទួលទានអាហារ
មានប្រភេទអាហារជាក់លាក់មួយចំនួន បានបង្កើននូវការរាំងខ្ទប់សារធាតុរាវ ជាពិសេសនោះគឺ ពពួកអាហារ ដែលមានផ្ទុកជាតិសូដ្យូមខ្ពស់ ដែលរួមមានដូចជា អាហារដែលបានចំអិនស្រាប់ ឬ អាហារកំប៉ុងជាដើម។ អ្នកត្រូវ ជ្រើសរើសអាហារដែលស្រស់ៗ និង យកចេញនូវអំបិលចេញពីលើតុអាហារ របស់អ្នក។ ផឹកទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ឲ្យបាន ៨ ទៅ ១០កែវ ក្នុងមួយថ្ងៃ ដើម្បីជួយបញេ្ចញសារធាតុរាវដែលលើស និង ជាតិ សូដ្យូមចេញមកក្រៅ។ បង្កើនបរិមាណនៃជាតិប៉ូតាស្យូម និង ទទួលទានអាហារដែលមានកម្រិតប្រូតេអ៊ីន គ្រប់គ្រាន់ ក៏អាចជួយកាត់បន្ថយនូវ អាការៈហើមប៉ោងនេះបានផងដែរ។ ការទទួលទានសារជាតិប្រូតេអ៊ីនមិន បានគ្រប់គ្រាន់ គឺអាចបង្កើននូវការរាំងខ្ទប់សារធាតុរាវ ក្នុងខ្លួន។ ហើយអ្នកក៏ត្រូវ កាត់បន្ថយនូវការទទួលទាន សារជាតិកាហ្វេអ៊ីន តាមដែលវាក៏ជាមូលហេតុដែលបណ្តាល ឲ្យអ្នកអាចជួបនឹងបញ្ហានេះ។

ការធ្វើសកម្មភាព
ខណៈពេលដែលការសម្រាក នៅពេលណាដែលអ្នកអាចធ្វើបាន អាចជួយកាត់បន្ថយនូវការរាំងខ្ទប់សារធាតុ រាវ វាក៏ជាការចាំបាច់ផងដែរ ក្នុងការរក្សាតុល្យភាពរវាង ការសម្រាក និង ការធ្វើសកម្មភាពរាងកាយមួយចំនួន ដើម្បីធ្វើឲ្យជាតិទឹកទាំងនោះ មានបំលាស់ទីបាន។ បន្ទាប់ពីអ្នក បានអង្គុយក្នុងរយៈពេលដ៏យូរ នោះអ្នកគួរ ក្រោកឡើង រួចធ្វើការដើរចុះដើរឡើងបន្តិច ដើម្បីជៀសវាង ការប្រមូលផ្តុំជាតិទឹកនៅត្រង់កជើង និង ប្រអប់ជើង។ ការជ្រមុជខ្លួន ក្នុងអាងទឹក ក៏អាចជួយកាត់បន្ថយនូវបញ្ហានេះបានផងដែរ គឺថាសម្ពាធនៃទឹក ទៅលើខ្លួនប្រាណ របស់អ្នក គឺអាចកាត់បន្ថយនូវការរាំងខ្ទប់សារធាតុរាវក្នុងខ្លួនអ្នកបាន៕

កូនតូចទើបនឹងកើតដំបូងនៅមានភាពទន់ខ្សោយខ្លាំងណាស់
លោកឪពុកអ្នកម្តាយត្រូវនៅចាំយកចិត្តទុកដាក់មើលថែទាំក្នុងរឿងសុវត្ថិភាពជាពិសេស
ដើម្បីសុខភាព និងវិវឌ្ឍនាការដែលល្អរបស់កូនជាទីស្រឡាញ់។
ខាងក្រោមនេះគឺជាទង្វើដែលលោកឪពុកអ្នកម្តាយថ្មោងថ្មីមិនគួរធ្វើជាដាច់ខាតដើម្បីទាំងសុខភាព
និងរាងកាយរបស់កូនតូចទើបនឹងកើតដំបូង។
1កុំអាលនាំទៅដើរលេងក្រៅផ្ទះ
ទារកក្នុងវ័យនេះប្រព័ន្ធការពារជំងឺក្នុងរាងកាយនៅធ្វើការមិនទាន់ពេញលេញឥតខ្ចោះនៅឡើយទេ
ថែមទាំងនៅមិនទាន់បានទទួលវ៉ាក់សាំងការពារជំងឺ និងរោគផ្សេងៗឡើយ
ការនាំទារកទៅនៅក្នុងទីកន្លែងដែលពេញទៅដោយល្អងធូលីដី
ឬខ្យល់អាកាសពុលជាដើមនោះ នឹងធ្វើឱ្យប្រថុយប្រថាននឹងការដែលរាងកាយនឹងទទួលមេរោគ
និងអាចឈឺថ្កាត់បានយ៉ាងងាយ គួរឱ្យនៅក្នុងផ្ទះសិន
ដើម្បីសាងប្រព័ន្ធការពារជំងឺឱ្យរឹងមាំមុននឹងចេញប្រឈមនឹងពិភពខាងក្រៅ
ហើយចូរស្ថិតនៅក្នុងទីកន្លែងដែលមានសុវត្ថិភាពផង។
2.ហាមឱ្យញ៉ាំអ្វីផ្សេងក្រៅពីទឹកដោះអាហារចម្បងតែមួយប្រភេទគត់សម្រាប់ទារកទើបកើតដំបូងគឺទឹកដោះម្តាយ
ព្រោះក្រពះអាហារ
និងពោះវៀនកូនតូចនៅមិនទាន់ត្រៀមខ្លួនក្នុងការទទួលអាហារប្រភេទផ្សេងឡើយ
ព្រោះពេលញ៉ាំចូលទៅអាចនឹងធ្វើឱ្យរាករូស និងឈឺថ្កាត់បាន
ចំណែកអាហារបន្ថែមអាចចាប់ផ្តើមឱ្យញ៉ាំបាននៅពេលអាយុគ្រប់6ខែ
គឺនៅពេលដែលប្រព័ន្ធរំលាយអាហាររបស់កូនត្រៀមស្រេចហើយ។
3.ប្រើផលិតផលសម្រាប់ទារកតែប៉ុណ្ណោះស្បែករបស់កូនតូចកើតដំបូងមានសភាពស្តើងថ្លាដូចស្លាបសត្វកន្តុំរុយ
រហូតអាចមើលឃើញសរសៃឈាមនៅខាងក្នុងបានយ៉ាងច្បាស់ថែមទាំងនៅលើស្បែកគ្មានមេរោគបាក់តេរីដែលជួយការពារមេរោគពីខាងក្រៅបានដូចមនុស្សធំទៀតផង
ទើបស្បែកកូនតូចក្នុងអំឡុងអាយុ នេះស្តើងខ្ចីមានឱកាសប្រតិកម្មចាញ់ដោយងាយ
ហើយថែមទាំងងាយកើតដំបៅបានខ្លាំងជាងប្រក្រតីទៀតផង។ ក្រៅពីត្រូវប៉ះពាល់និងបីពកូនសម្លាញ់យ៉ាងប្រយ័ត្នប្រយែងហើយ
ការជ្រើសរើសប្រើផលិតផលសម្រាប់ទារកក៏ចាំបាច់ណាស់ដែរ
គឺដើម្បីការពារការរលាកក្រហាយស្បែក
ទាំងការប្រើប្រាស់ទឹកសាប៊ូលាងសម្អាតឧបករណ៍ប្រើប្រាស់របស់កូនតូច
គួរជាផលិតផលសម្រាប់ទារកដែលគ្មានសារធាតុគីមីនៅសេសសល់ផង។
4.ត្រូវប្រគងទប់កពេលបី ឬព
ឆ្អឹង
ឬសន្លាក់របស់កូនតូចទើបកើតដំបូងនៅមិនទាន់រឹងមាំនៅឡើយអាចនិយាយបានថានៅទន់ស្រួយ
និងមានឱកាសងវៀចបានយ៉ាងងាយថែមទាំងនៅមិនទាន់អាចទ្រាំទ្របាននឹងកម្លាំងបោកប៉ះ
សង្កត់ ឬទាញបានឡើយ ជាពិសេសនៅលើផ្នែកដែលងាយបាក់
និងភ្លាត់គ្រេចញឹកញាប់បំផុតគឺ ឆ្អឹងដៃ ជើង បាតដៃ បាតជើង
និងឆ្អឹងស្លាបប្រចៀវ។
ការបីព
ឬលេងជាមួយកូនត្រូវតែប្រយ័ត្នប្រយែងកន្លែងដែលមានសន្លាក់ត
និងម្តុំកជាពិសេស។ ចំណែកឥរិយាបថគេងសម្រាប់ទារកទើបនឹងកើតវិញ
គួរដាក់ឱ្យគេងផ្ងារ ដោយឱ្យដងខ្លួន ដៃ និងជើងព្រលែងសប្បាយៗ
មិនឱ្យមានផ្នែកណាមួយត្រូវសង្កត់ ឬកោង-ងឡើយ
ឯបញ្ហាដែលច្រើនមានការកង្វល់ថា ក្បាលកូនតូចនឹងសំប៉ែតនោះ
ប្រហែលជាមិនគួរឱ្យភ័យខ្លាចស្មើនឹងសុវត្ថិភាពរបស់កូនទេ
ដូច្នេះសូមកុំបារម្ភអី។
5.ហាមចាប់អង្រួន បោះ
ឬចាប់យោលខ្លាំងៗជាដាច់ខាតខួរក្បាលរបស់កូនតូចខួបដំបូងនៅវិវឌ្ឍមិនទាន់បានពេញទំហឹងទេ
ទាំងសរសៃឈាមក៏មានឱកាសដាច់រហែកបានយ៉ាងងាយដែរ
ទឹកនៅក្នុងប្រអប់ខួរមានទឹកច្រើនជាងសាច់ខួរក្បាល
ការបានទទួលការប៉ះរញ្ជួយខ្លាំងៗ ដូចជា ត្រូវអង្រួន ត្រូវយោក
ចាប់បោះទៅលើរួចចាំទ្រវិញ អាចធ្វើឱ្យកើតសភាវ Shaken
Baby Syndrome (SBS) គឺអាការដែលសាច់ខួរក្បាលទៅបោកប៉ះនឹងឆ្អឹងលលាដ៍ក្បាលរហូតមានឈាមចេញក្នុងខួរក្បាល
ដែលអាការនេះនឹងហុចផលប៉ះពាល់ដល់ការរីកចម្រើនធំធាត់របស់កូនបាន៕
Comments
Post a Comment