គួរធ្វើយ៉ាងណា ដើម្បីឲ្យស្បែកទារកស្អាតតាំងពីនៅក្នុងផ្ទៃ?


អ្នក​ម្តាយ​ទាំងឡាយ ប្រហែលជា​មិនអាច​បដិសេធ​បានទេ​ថា ក្រៅពី​ការមើល​ថែទាំ​ខ្លួនឯង​ឲ្យ​មាន​សុខភាព​រឹងមាំ​ល្អ​ក្នុងអំឡុងពេល​មានគភ៌​ហើយ​នោះ អាហារ​ក៏​ជា​រឿង​មួយ​សំខាន់​ខ្លាំង​ណាស់ដែរ ព្រោះ​ក្រៅពី​ជួយ​បង្កើន​ការវិវឌ្ឍ​ន៍​របស់​ទារ​ក​ក្នុង​ផ្ទៃ​ឲ្យ​រឹងប៉ឹង និង​ចម្រើន​ធំធាត់​បាន​យ៉ាង​ល្អ​ហើយ​នោះ  អាហារ​នៅ​អាចជួយ​ថែរ​បំប៉នសាច់​ស្បែក​ឲ្យ​ស្អាត​បាន​ទៀតផង។
ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន សម្រាប់​អ្នក​ម្ដាយ​គួរ​ទទួលទាន​ដើម្បី​ឲ្យ​ស្បែក​ទារក​នៅក្នុង​ផ្ទៃ​ស្អាត​ល្អ៖
០១) សាច់​ត្រី
ក្រៅពី​គុណប្រយោជន៍​របស់​អូ​មេ​ហ្កា៣ និង​អូ​មេ​ហ្កា៦ នៅក្នុង​សាច់​ត្រី​ដែល​ជួយ​ថែបំប៉ន​ខួរក្បាល និង​ការ​វិវឌ្ឍន៍​របស់​កូនតូច​ហើយ​នោះ នៅ​អាចជួយ​ការពារ និង​ជួសជុល​កោសិកា​ស្បែ​កបាន​យ៉ាង​ល្អ​ទៀតផង។ សាច់​ត្រី​ដែលមាន​គុណប្រយោជន៍​ទាំងនោះ​មាន​ជាអាទិ៍ ត្រី​សាល់​ម៉ុ​ន ត្រី​ធូ​ណា ត្រី​ឆ្ពង់ ជាដើម  គួរ​ទទួលទាន​ឲ្យ​បាន​ជាប់​ជាប្រចាំ ១សប្តាហ៍ ២-៣ដង ។
០២) បន្លែ​ផ្លែឈើផ្សេងៗ
ព្រោះ​នៅក្នុង​បន្លែ និង​ផ្លែឈើ​ប្រកបទៅដោយ​វិ​តា​មីន សារធាតុ​រ៉ែ ដែល​នឹង​ជួយ​ឲ្យ​ស្បែក​រឹងមាំ​ឡើង មានដូចជា ផ្លែ​ល្ពៅ ប្រូ​ខូ​លី ការ៉ុត ប៉េងប៉ោះ ចេក ក្រូច ត្របែក ផ្លែ​ទំពាំងបាយជូរ ល្ហុង ទទឹម ជាដើម ដោយ​ជ្រើសរើស​ពិសា​បែបស្រស់ៗ គ្មាន​សារធាតុ​គីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត ។
 ០៣) គ្រាប់​ធញ្ញជាតិ និង​ផលិតផល​ពី​គ្រាប់​ធញ្ញជាតិ​គ្រប់​ប្រភេទ
ទឹក​តៅហ៊ូ បាយ​អង្ករសំរូប គ្រាប់សណ្តែក បាយ​អង្ករ​ស្រូវ​សាលី គ្រាប់ល្ង-ស និង​ខ្មៅ សុទ្ធតែ​សម្បូរ​ទៅដោយ​ប្រ​តេ​អ៊ី​ន វិ​តា​មីន​ដែល​ជួយ​ថែបំប៉ន​ស្បែក​ឲ្យ​ស្អាត​ភ្លឺរលោង និង​មាន​ជាតិ​ខ្លាញ់​តិច​ទៀតផង ។
០៤) ញ៉ាំ​ទឹកស្អាត និង​ទឹក​ផ្លែឈើ​ស្រស់​ឲ្យ​បាន​ច្រើន
យើង​ដឹង​ហើយ​ថា នៅក្នុង​ទឹក​ផ្លែឈើ​មាន​វិ​តា​មីន​ដែល​ជួយ​ថែបំប៉ន​ស្បែក​ឲ្យ​ស្រស់ស្អាត​ច្រើនណាស់ ដូចជា​ការ​ញ៉ាំ​ទឹកដូង​មួយថ្ងៃ​មួយ​ផ្លែ នឹង​ជួយ​ឲ្យ​ទារក​កើតមក​មាន​សាច់​ស្អាត​ថ្លា ហ្មត់​ខៃ​ដោយសារ​សារធាតុ​រ៉ែ និង​សារធាតុ អេស​ត្រូ​ជេន​ដែលមាន​នៅក្នុង​ទឹកដូង ឬក៏​អាច​ជ្រើសរើស​ញ៉ាំ​ទឹកក្រូចស្រស់ៗជាប្រចាំ ដើម្បី​ឲ្យ​ទារក​ក្នុង​ផ្ទៃ​បានទទួល​វិ​តា​មីន C បាន​យ៉ាង​បរិបូរណ៍ ហើយក៏​កុំ​ភ្លេច​ញ៉ាំ​ទឹកស្អាត​ឲ្យ​បាន​យ៉ាងតិច​បំផុត ៨កែវ​ក្នុង​មួយថ្ងៃ​ផង ។

រឿង​អាហារ​ការហូបចុក​ក៏​ជា​បច្ច័យ​មួយ​សំខាន់​ដែល​អ្នក​ម្តាយ​មានគភ៌​មិនអាច​ធ្វេសប្រហែស​បានជា​ដាច់ខាត  ព្រោះ​នៅពេលដែល​ខ្លួន​អ្នក​ម្តាយ​បានទទួល​សារធាតុ​អាហារ​ទៅ​ថែបំប៉ន​ស្បែក​ដែល​ល្អ​ហើយ​នោះ នឹង​ពិតជា​ហុច​ផល​ល្អ​ដល់​សុខភាព​របស់​កូនតូច​តាម​នោះដែរ  ដូច្នេះហើយ​អ្នក​ម្តាយ​គួរតែ​យកចិត្តទុកដាក់​ក្នុងការ​ញ៉ាំ​អាហារ​ដែល​ថែបំប៉ន​ស្បែក​យ៉ាង​គ្រប់គ្រាន់​សមល្មម​នឹង​សភាព​រាងកាយ​របស់​ម​នុស្សម្នាក់ៗផង៕

Comments

Popular posts from this blog

មានផ្ទៃពោះបាន ៨ខែហើយ ដឹងថាគួរតែធ្វើអ្វីខ្លះដែរទេ?

គន្លឹះ ១០ យ៉ាង ដើម្បីសុខភាពល្អ និងអាយុវែង

អ្វីដែលឪពុកម្តាយសម័យថ្មីគួរតែឈប់ប្រើជាមួយកូន!