ផលប៉ះពាល់នៃការគេងយប់ជ្រៅរបស់កូនតូច
ការគេងឲ្យគ្រប់គ្រាន់សម្រាប់ក្មេងម្នាក់ៗ
មានភាពខុសៗគ្នា ។ ប្រសិនក្មេងវ័យតិចជាង ១ខួប គួរគេងប្រមាណមួយថ្ងៃ ១៤-១៥ម៉ោង
។ ក្មេងវ័យ ១-៣ឆ្នាំ គួរគេងប្រមាណមួយថ្ងៃ ១២-១៤ម៉ោង និងក្មេងវ័យ ៣-៥ឆ្នាំ
គួរគេង ១១-១៣ម៉ោងក្នុងមួយថ្ងៃ ។ សម្រាប់ក្មេងតូច តែងមានពេលគេងថ្ងៃយូរ
និងញឹកញាប់ជាងក្មេងធំ ។ ប៉ុន្តែ ក្មេងខ្លះអាចមានតម្រូវការខុសពីនេះ ។
ក្រៅពីអាចមើលបាននូវពេលវេលានៃការគេងទាំងអស់ហើយ
នៅអាចប៉ាន់ស្មានភាពគ្រប់គ្រាន់នៃការគេងបានពីទម្លាប់អំឡុងពេញមួយថ្ងៃរបស់កូន
។ ប្រសិនកូនស្រស់ស្រាយល្អ មិនមានអាការងងុយ ស្ងាប អំឡុងពេលថ្ងៃទេ បង្ហាញថា
កូនគេងបានគ្រប់គ្រាន់ ។
ក្រៅពីភាពគ្រប់គ្រាន់ហើយ ឪពុកម្ដាយត្រូវពិចារណាថា
ពេលវេលាដែលកូនគេងនោះ សមស្របឬអត់? ព្រោះការគេងក្នុងពេលយប់
ដែលក្មេងស្ថិតនៅក្នុងភាពងងឹត នឹងជំរុញឲ្យរាងកាយបញ្ចេញ អ័រម៉ូន
ដែលចាំបាច់ចំពោះការធ្វើការរបស់រាងកាយ ទាំងអ័រម៉ូនដែលគ្រប់គ្រងការគេង
ការលូតលាស់ និងការធ្វើការផ្សេងៗយ៉ាងសមស្រប ដោយអ័រម៉ូននីមួយៗ នឹងបញ្ចេញមកអំឡុងពេលខុសៗគ្នា
។ ដូច្នេះ ទោះពេលគេងគ្រប់គ្រាន់ ប៉ុន្តែប្រសិនបើភាគច្រើនជាពេលដែលមានពន្លឺភ្លឺ
ក៏អាចប៉ះពាល់ដល់ប្រព័ន្ធធ្វើការរបស់រាងកាយ ជាពិសេសប្រព័ន្ធអ័រម៉ូន ។
ម្យ៉ាងទៀត ត្រូវពិចារណាផងថា ឪពុកម្ដាយ អាចជួលអ្នកថែទាំ ដើម្បីជួយឲ្យកូនអភិវឌ្ឍអ្វីបានខ្លះ
ដូចជា ហ្វឹកហាត់របៀបវិន័យគេង និងភ្ញាក់ទៀងពេល ចេះគ្រប់គ្រងការមើលទូរទស្សន៌
ឬលេងហ្គេមនៅពេលយប់ ដឹងថា ត្រូវក្រោកពីព្រឹកដើម្បីធ្វើកិច្ចការប្រចាំថ្ងៃ
ដូចជាទៅសាលារៀនជាដើម ។ ប្រសិនក្រោកយឺត ហើយធ្វើឲ្យរំខានភារកិច្ចរបស់ខ្លួន ឯង
និងអ្នកដទៃក៏កុំភ្លេចយករឿងនេះមកពិចារណាផងដែរ ៕
Comments
Post a Comment