ប្រការគួរយល់ដឹង សម្រាប់កុមារ និងការប្រើប្រាស់ឧបករណ៌អេឡិចត្រូនិច


នៅប្រទេសអាមរិចថ្មីៗនេះ ការសិក្សាមួយត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវដែលការសិក្សាមួយនេះ គឺបាននិយាយពីផលប៉ះពាល់របស់ឧបករណ៍ អេឡិចត្រូនិចទៅលើសុខភាព និងដំណេករបស់ក្មេងតូចៗ ហើយវាគឺជាបញ្ហាមួយធំដែលពិភពលោកកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ននេះ។
លោកវេជ្ជបណ្ឌិត Ben Carter
ដែលជាអ្នកដឹកនាំការស្រាវជ្រាវបានប្រាប់ថា បច្ចុប្បន្ននេះគ្រឿងអេឡិចត្រូវនិចដូចជាទូរស័ព្ទ smart phone, tablet, និងកុំព្យូទ័រជាដើមបានជះឥទ្ធិពលអាក្រក់ណាស់ចំពោះសុខភាពមនុស្ស ជាពិសេសគឺក្មេងតូចៗដែលកំពុងតែលូតលាស់។ ជារៀងរាល់យប់ ក្មេងៗតែងតែមើលឧបករណ៍ទាំងនោះមុនចូលគេងដែលជាមូលហេតុធ្វើឲសមត្ថភាពដំណេកចុះអន់ថយខ្លាំងឈានទៅដល់ការគេងមិនគ្រប់គ្រាន់។
តែកាលណាគេងមិនគ្រប់ ក្មេងៗអាចនឹងគ្មានកម្លាំងកំហែងសម្រាប់រៀននៅថ្ងៃស្អែក ហើយវាក៏អាចធ្វើឲក្មេងមានជម្ងឺធាត់ ជម្ងឺភ្លេចភ្លាំងច្រើន និងសាច់ដុំ ចុះអន់ខ្សោយផងដែរ។ មិនតែប៉ុននោះ ពេលកំពុងតែគេង កោសិកានៅក្នុងខ្លួនបានធ្វើការវិវត្តខ្លួនលូតលាស់ និងបណ្តុះកោសិកាថ្មីចេញមកសម្រាប់ អភិវឌ្ឍរាងកាយរបស់ក្មេង តែប្រសិនបើក្មេងគេងមិនឆ្អែតព្រោះតែរវល់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដល់យប់ជ្រៅ នោះក្មេងនឹងមានការលូតលាស់ មិនបានល្អ ឬអាចធ្វើឲលូតលាស់មិនគ្រប់ថែមទៀតផង។
គាត់បានបន្តថា ការគេងគឺជារឿងមួយដែលសំខាន់ជាងគេទាំងអស់ ហើយជាមធ្យមក្នុងរយះពេលមួយយប់មនុស្សត្រូវការដេក​ឲបានរយះពេលយ៉ាង​ហោច​ណាស់ក៏ ៨ម៉ោងដែរ។ មិនតែប៉ុននោះ គាត់ក៏បានប្រាប់កំណត់ពីម៉ោងដែលត្រូវគេងទៅដល់មនុស្សតាមវ័យផងដែរដើម្បីរក្សាបាននូវសុខភាព​ល្អ​ជៀងវាងបញ្ហាផ្សេងដូចជា៖
- ក្មេងអាយុ -៣ខែ ត្រូវគេងឲបានពី១៤-១៧ម៉ោង
- ក្មេងអាយុ -១១ខែ ត្រូវគេងឲបានពី ១២-១៥ម៉ោង
- ក្មេងអាយុ១-២ឆ្នាំ ត្រូវគេងឲបានពី ១១-១៤ម៉ោង
- ក្មេងអាយុ -៥ឆ្នាំ ត្រូវគេងឲបានពី ១០-១៣ម៉ោង
- ក្មេងអាយុ -១៣ឆ្នាំត្រូវគេងឲបានពី -១១ម៉ោង
មនុស្សវ័យជំទង់អាយុ ១៤-១៧ឆ្នាំត្រូវគេងឲបានពី -១០ម៉ោង
- មនុស្សពេញវ័យអាយុ ១៨ឆ្នាំ-២៥ឆ្នាំត្រូវគេងឲបានពី -៩ម៉ោង
- មនុស្សពេញវ័យអាយុ ២៦-៦៤ឆ្នាំត្រូវគេងឲបានពី -៩ម៉ោង
- មនុស្សចាស់អាយុ ៦៥ឆ្នាំឡើងទៅត្រូវគេងឲបានពី -៨ម៉ោង
លោកវេជ្ជបណ្ឌិតបានប្រាប់បន្ថែមថាការសិក្សានេះគឺបានធ្វើឡើងទៅលើក្មេងៗចំនួន ១២៥១៩៨នាក់ដោយបែងចែកជាក្មេងដែលប្រើប្រាស់​ឧបករណ៍អេឡិចត្រូនិច​មុនចូលគេង និងក្មេងដែលមិនប្រើប្រាស់ឧបករណ៍ទាំងនោះ។ លទ្ធផលចេញមកបានបង្ហាញថាក្មេងៗដែលមិនប្រើឧបករណ៍អេឡិចត្រូនិចមានការចងចាំល្អជាង ការលូតលាស់ល្អជាងក្មេងៗដែលមើល​ទូរស័ព្ទ​មុនចូលដេកច្រើន ព្រមទាំងធ្វើឲពួកគេមានអារម្មណ៍ល្អថែមទៀតផងព្រោះតែគេងបានឆ្អែតគ្រប់គ្រាន់។

ដូចនេះហើយលោកវេជ្ជបណ្ឌិតបានផ្តាំឲឪពុកម្តាយគ្រប់រូបយល់ល្អកុំទិញគ្រឿងអេឡិចត្រូនិចឲកូនលេងច្រើនពេកព្រោះតែវាធ្វើឲប៉ះពាល់ទៅដល់ការដេករបស់កូន ព្រមទាំងធ្វើឲសុខភាពរបស់គេចុះអន់ខ្សោយថែមទៀតផង។ យ៉ាងណាមិញ បញ្ហាមួយនេះគឺជាបញ្ហាមួយដែលកំពុងតែក្តៅគគុកហើយនៅក្នង​ប្រទេសអាមេរិច​ព្រោះសម័យនេះជាសម័យទំនើប ដូចនេះគ្រឿងឧបករណ៍ទាំងអស់នេះគឺមានលក់ព្រោងព្រាតធ្វើឲក្មេងៗមានកាន់លេងគ្រប់ៗដៃ ហើយវាក៏ជារឿងមួយដែលគេកំពុងតែព្រួយបារម្ភព្រមទាំងកំពុងតែរកដំណោះស្រាយផងដែរ ៕

Comments

Popular posts from this blog

ប្រការគួរយល់ដឹងសម្រាប់អ្នកម្ដាយ ចំពោះអាហារពេលព្រឹករបស់កូនៗជាទីស្រលាញ់...

វិធីសាស្ដ្រក្នុងការអភិវឌ្ឍន៍ IQ និង EQ ដល់កូនតូចតាំងពីនៅក្នុងផ្ទៃ