ហេតុផលទាំង៦ ដែលអ្នកសម្រាលកូនមុនពេលកំណត់



ការ​ប្រសូត​មុនពេល​កំណត់ ក្រៅពី​បណ្តាលមកពី​ភាពខុសប្រក្រតី​របស់​កា​រ​តាំង​គភ៌​ហើយ​នោះ អាចជា​លទ្ធផល​មកពី​ទង្វើ​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង​ផងដែរ ដោយសារតែ​ទង្វើ​មួយចំនួន​អាច​ហុច​ផលប៉ះពាល់​ដល់​ទារក​ក្នុង​គភ៌​រហូត​ធ្វើឱ្យមាន​ភាព​ប្រថុយប្រថាន​ក្នុងការ​ប្រសូត​មុនពេល​កំណត់​ហ្នឹង-ឯង ដូច្នេះ បើ​អ្នក​មិន​ចង់​ប្រសូត​មុន​កំណត់​រហូតដល់​ធ្វើឱ្យ​កូនតូច​មាន​សុខភាព​មិនល្អ​ឥតខ្ចោះ​នោះ​ចូរ​បញ្ឈប់​ទង្វើ6យ៉ាង​ខាងក្រោម​នេះ​ជាបន្ទាន់។

. ទទួលទាន​ទឹក​តិច​ជ្រុល​ពេក
ព្រោះ​ការទទួល​ទាន​ទឹក​តិចពេក​នឹង​ធ្វើឱ្យ​ស្ត្រី​មានគភ៌​មាន​អាការ​ឈឺពោះ​ប្រសូត​មុនពេល​កំណត់ និង​ហុច​ផល​ឱ្យ​ស្ត្រី​មានគភ៌​មាន​អាការ​ល្វើយ​អស់កម្លាំង ឆាប់​ហត់ ដូច្នេះ​ទើបត្រូវ​ទទួល-ទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ក្នុងមួយថ្ងៃៗ ជាពិសេស​នៅ​ថ្ងៃ​ណា​ដែលមាន​ញើស​ចេញមក​ច្រើន ស្ត្រី​មានគភ៌​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើនជាង​ប្រក្រតី​ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ទៅនោះ។

. ព្រងើយកន្តើយ​ក្នុងការ​ទ​ទទួលទាន​វីតាមីន​បន្ថែម
ក្នុងខណៈ​តាំង​គភ៌ គ្រូពេទ្យ​នឹង​ឱ្យ​វីតាមីន​បន្ថែម​មក រួមទាំង​ថ្នាំ​បំប៉ន​លោហិត​ទៀតផង ដើម្បី​ថែបំប៉ន​ទារក​នៅក្នុង​ផ្ទៃ និង​សុខភាព​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង​ឱ្យ​រឹងមាំ ហើយ​វីតាមីន​ទាំងនោះ​ថែមទាំង​ជា​ជំនួយ​ការដែល​នឹង​ជួយ​ឱ្យ​ស្ត្រី​មានគភ៌​អាច​ពពោះ​កូន​បានយូរ​រហូតដល់​គ្រប់​កំណត់​ដូច្នេះ​ទើប​មិនគួរ​ព្រងើយកន្តើយ ឬ​ធ្វេសប្រហែស​ក្នុងការ​ទទួលទាន​វីតាមីន​បន្ថែម​តាម​វេជ្ជបញ្ជា​ជាដាច់ខាត។

. បណ្តោយឱ្យ​ទម្ងន់​ខ្លួន​ធ្លាក់ចុះ ឬ​កើនឡើង​ជ្រុល​ពេក
ក្នុងអំឡុងពេល​កំពុង​តាំង​គភ៌ ការ​មាន​ទម្ងន់​ខ្លួន​តិច ឬ​ច្រើន​ជ្រុល​ពេក​សុទ្ធតែ​ហុច​ផល​ដល់​ភាព​ប្រថុយប្រថាន​ក្នុងការ​ប្រសូត​មុនពេល​កំណត់​ទាំងអស់ ដូច្នេះ​ស្ត្រី​មានគភ៌​គួរតែ​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឱ្យ​ស្ថិតក្នុង​កម្រិត​ប្រក្រតី គឺ​កើនឡើង​មុនពេល​មានគភ៌​ប្រមាណ​ជា11.5-15.8គីឡូក្រាម​ដែល​ក្រៅពី​មិន​ធ្វើឱ្យ​ប្រសូត​មុនពេល​កំណត់​ហើយ​នោះ នៅ​ជួយ​ឱ្យ​ទារ​កមាន​ទម្ងន់​ខ្លួន​ស្ថិតក្នុង​កម្រិត​ប្រក្រតី​ល្អ​ទៀតផង។

. មិន​មើលថែទាំ​សុខភាព​មាត់​ធ្មេញ
ដឹង​ឬទេ​ថា សុខភាព​មាត់​ធ្មេញ ជាពិសេស​អញ្ចាញធ្មេញ​ដែល​ល្អ​ក៏មាន​ផល​ដល់​ការ ប្រសូត​បុត្រ​តាម​កំណត់​បានដែរ នោះ​ក៏​ព្រោះថា នៅពេលដែល​ស្ត្រី​មានគភ៌​មាន​បញ្ហា​រលាក​សាច់​អញ្ចាញធ្មេញ វា​នឹង​ទៅ​ជំ​រុញឱ្យ​ស្បូន​បង្រួញ​ខ្លួន និង​អាច​ប្រសូត​មុនពេល​កំណត់​បាន​ហ្នឹងឯង ដូច្នេះ​ទើបត្រូវ​មើលថែទាំ​សុខភាព​អញ្ចាញធ្មេញ​ឱ្យ​ល្អ​ជាប់​ជានិច្ច រួមទាំង​សុខភាព​មាត់​ធ្មេញ​ផងដែរ។

. មាន​អារម្មណ៍​តានតឹង​ធុញថប់
យល់ថា ភាព​ធុញថប់​តានតឹង​នេះ​វា​ពិបាក​ចៀសផុត​ណាស់ តែដោយសារ​ភាព​ធុញថប់​តានតឹង​នេះឯង ដែល​ធ្វើឱ្យ​ស្ត្រី​មានគភ៌​ភាគច្រើន​ត្រូវ​ប្រសូត​មុនពេល​កំណត់ ដូច្នេះ​ក្នុងអំឡុងពេល​មានគភ៌ ស្ត្រី​ទាំងឡាយ​គួរតែ​កម្ចាត់​អារម្មណ៍​ធុញថប់​តានតឹង​ចេញ​ឱ្យអស់ ដោយ​សាកល្បង​ស្វែងរក​កិច្ចការងារ​ណាសប្បាយៗ បន្ធូរ​អារម្មណ៍​មក​ធ្វើឱ្យបាន​ញឹកញាប់ នោះ​ភាព​ធុញថប់​តានតឹង នឹងមិន​កើតមាន​ឡើយ។

. ទ្រាំ​ទប់​មិន​នោម​ញឹកញាប់​ពេក

គឺជា​រឿង​មួយ​ដែល​គេ​ដឹង​ច្បាស់​ទៅហើយ​ថា​ក្នុងអំឡុងពេល​មានគភ៌ ស្ត្រី​មានគភ៌​នឹង​ឈឺ​បត់ជើងតូច​ញឹកញាប់​ណាស់ ហើយ​ដោយសារតែ ត្រូវធ្វើ​ការងារ ទើប​ស្ត្រី​មានគភ៌​ច្រើនតែ​ទប់​ទ្រាំ​មិន​ទៅ​បញ្ចេញ​ចោល​ជា​ញឹកញាប់ ព្រោះតែ​ពិបាក ក្នុងការ​ទៅ​ចូល​បន្ទប់ទឹក តែ​ដឹង​ទេ​ថា ការ​ទប់​ទ្រាំ​មិន​បត់ជើងតូច​នេះឯង ជា​មូលហេតុ​មួយ​របស់​ការ​ប្រសូត​មុន​កំណត់ ព្រោះ​វា​នឹងធ្វើ​តួ​ស្បូន​ច្របាច់​ខ្លួន​ញឹកញាប់​ឡើង ហើយ​ថែមទាំង​ប្រថុយ-ប្រថាន​នឹង​សភាវ​រលាក​ប្លោកនោម​ទៀតផង​ដូច្នេះ បើ​មិនចាំបាច់​ទេ កុំ​ខំទ្រាំ​ទប់​មិន​ទៅ​បញ្ចេញ​ចោល​ជាដាច់ខាត។ មិន​ចង់​ប្រថុយប្រថាន​ក្នុងការ​ប្រសូត​មុនពេល​កំណត់​ដែល​វា​នឹង​ធ្វើឱ្យ​កូន​សម្លាញ់​មាន​ភាពមិនប្រក្រតី​នោះ គួរតែបញ្ឈប់​ទង្វើ6យ៉ាង​ខាងលើនេះ​ជាបន្ទាន់ នោះ​ធានាថា កូនតូច​ជាទី​ស្រឡាញ់​របស់​អ្នកនឹង​ប្រសូត​ចេញមក​យ៉ាង​ល្អ​ប្រក្រតីឥតខ្ចោះ​មិន​ខាន៕

Comments

Popular posts from this blog

ប្រការគួរយល់ដឹងសម្រាប់អ្នកម្ដាយ ចំពោះអាហារពេលព្រឹករបស់កូនៗជាទីស្រលាញ់...

វិធីសាស្ដ្រក្នុងការអភិវឌ្ឍន៍ IQ និង EQ ដល់កូនតូចតាំងពីនៅក្នុងផ្ទៃ