គួរចៀសវាងក្នុងការទទួលទានផ្លែឈើ ព្រោះនឹងផ្តល់នូវគុណវិបត្តិមួយចំនួន


មនុស្ស​ភាគច្រើន​មើលឃើញថា ផ្លែឈើ​ដែល​យើង​នាំគ្នា​ទទួលទាន​នោះ​សុទ្ធតែ​ផ្តល់​ប្រយោជន៍ ព្រោះ​មាន​វីតាមីនផ្សេងៗដែល​ជួយ​បង្កើន​ឱ្យ​រាងកាយ​រឹងមាំ និង​យល់ថា ទទួលទាន​ផ្លែឈើ​ហើយនឹងធ្វើ​ឱ្យ​យើង​មិន​ធាត់ និង​មាន​សុខភាព​ល្អ។ តែ​នៅក្នុង​ការពិត​វិញ អ្នកដឹង​ឬទេ​ថា ផ្លែឈើ​ក៏​អាច​ផ្តល់​គុណវិបត្តិ​ដល់​រាងកាយ​របស់​មនុស្ស​យើង​បាន​ដូចគ្នា។ យើង​គួរ​បែងចែក​ប្រភេទ​របស់​ផ្លែឈើ ព្រោះ​ផ្លែឈើ​ប្រភេទ​ខ្លះ​ក៏​មិន​ស័ក្តិសម​សម្រាប់​អ្នកជំងឺ​ដែល​កើតរោគផ្សេងៗដែរ ដូចជា ៖
.អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម
គួរ​ចៀសវាង​ផ្លែឈើ​ដែលមាន​រសជាតិ​ផ្អែម ឬ​ផ្លែឈើ​ដែលមាន​រសជាតិ​ជូរអែម ឬ​អាច​ទទួលទាន​បានត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ។
.ស្ត្រី​កំពុង​មានគភ៌
គួរតែ​ចៀសវាង​ការ​ទទួលទាន​ផ្លែឈើ​ដែល​ផ្លែ​ខុសរដូវ​កាល​ព្រោះថា​មាន​ភាព​ប្រថុយប្រថាន​ខ្ពស់​ណាស់​ក្នុងការ​បានទទួល​សារធាតុ​គីមី ការប្រើ​អ័រម៉ូន ជី ឬ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ក្នុង​កម្រិត​ដែល​ខ្លាំង​ជាង​ប្រក្រតី រហូត​អាច​ហុច​ផល​អាក្រក់​ដល់​កូន​នៅក្នុង​ផ្ទៃ​បាន ។ ក្រៅពីនេះ នៅ​គួរ​ចៀសវាង​ការទទួល​ទាន​ផ្លែឈើ​ខ្ចី និង​ផ្លែឈើ​ដែល​ឆ្លងកាត់​ការកែច្នៃ​ផងដែរ។
.ក្នុង​រដូវក្តៅ
គួរ​ចៀសវាង​ការ​ទទួលទាន​ផ្លែឈើ​ណា​ដែលមាន​ឫទ្ធិ​ក្តៅ ជាពិសេស​ជាមួយ​មនុស្ស​ចាស់ ព្រោះ​នឹងធ្វើ​ឱ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ឡើង​ខ្លាំង​ជ្រុល ដូចជា ផ្លែ​មៀន ធុ​រេ​ន​រួមទាំង​ម្ហូបអាហារ​មាន​រសជាតិ​ហឹរ​ផងដែរ។
.អ្នក​ដែល​កំពុង​ទទួល​ការព្យាបាល​ពាក់ព័ន្ធ
រោគ​ក្រលៀន គួរតែ​ចៀសវាង​ការទទួល​ទាន​ផ្លែ​ស្ពឺ ព្រោះ​អាច​កើតមាន​ការជ្រៀតជ្រែក​ពី​អាការ​ដទៃ​បាន ព្រោះ​ក្នុង​ផ្លែ​ស្ពឺ​មាន​សារធាតុ​មួយ​ប្រភេទ​ដែល​ហៅថា អុក​សា​លេ​ត ដែល​អាចធ្វើឱ្យ​កើត​សភាវ​គាំង​ក្រលៀន​ទាន់ហន់​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​បាន។
ទោះបីជា​ក្នុង​ផ្លែឈើ​ប្រភេទនីមួយៗមាន​វីតាមីន​ដែល​ផ្សេង​ពីគ្នា ទាំង​វីតាមីន A, C, E, B1,B2, B6, បេ​តា​ឃែ​រ៉ូ​ទីន, កាល់ស្យូម ផូស្វ័រ និង​សារធាតុ​ដែក​មែន តែ​ប្រភេទ​ខ្លះ​ក៏មាន​បរិមាណ​ជាតិ​ស្ករ និង​ម្សៅ​ខ្ពស់ រួមទាំង​រសជាតិ​ដែល​ខុសប្លែក​ពីគ្នា​ដែរ។ អ្វី​ទាំងអស់នេះ​អាចជា​បច្ច័យ​ធ្វើឱ្យ​កើតរោគផ្សេងៗកើតឡើង​បាន បើ​ទទួលទាន​មិនបាន​ល្មម​សមរម្យ។
ផ្លែឈើ​ផ្តល់ឱ្យ​ទាំង​គុណប្រយោជន៍ និង​គុណវិបត្តិ ដូច្នេះ​មុននឹង​អ្នកទទួល​ទាន​អ្វី​គួរ​នឹក​ដល់​សុខភាព​ខ្លួនឯង​ជាមុន ហើយ​ដែល​សំខាន់​គឺ​ការទទួល​ទាន​ក្នុង​បរិមាណ​ដែល​សមល្មម​នឹង​តម្រូវការ​រាងកាយ៕

Comments

Popular posts from this blog

ប្រការគួរយល់ដឹងសម្រាប់អ្នកម្ដាយ ចំពោះអាហារពេលព្រឹករបស់កូនៗជាទីស្រលាញ់...

ការថែរក្សាគភ៌មុនពេលសម្រាល