៤ ចំនុចដែលវេជ្ជបណ្ឌិតភ្លេចប្រាប់ដល់ស្ត្រីឆ្លងទន្លេរួច
ការបានក្លាយជាម្តាយគេមិនមែនជារឿងធម្មតាទេ
ហើយវេជ្ជបណ្ឌិតក៏មិនអាចមិនអើពើនឹងវាបានដែរ ។ នេះមិនមែនមានន័យថា
វេជ្ជបណ្ឌិតនឹងមិនមើលថែទាំអ្នកនោះទេ
តែអ្នកជំនាញផ្នែករោគស្ត្រីគួរទូន្មានដល់ម្តាយថ្មោងថ្មីអំពីបញ្ហាស្មុគស្មាញដែលនឹងកើតឡើងក្រោយពេលសម្រាល
។
ខាងក្រោមជាព័ត៌មានសំខាន់ដែលវេជ្ជបណ្ឌិតភ្លេចប្រាប់ដល់អ្នក
៖
១.
វិធីថែទាំខ្លួន និងទារក
ការបំបៅដោះកូន
និងបំពេរឱ្យកូនគេងលក់ ជារឿងសំខាន់បំផុតដែលម្តាយនឹងត្រូវព្រួយបារម្ភ ។
បើសិនវេជ្ជបណ្ឌិតមិនបានណែនាំអ្នកនៅឡើយ
អ្នកគួរនិយាយជាមួយគាត់ពីបញ្ហានេះ មុនពេលចាកចេញពីពេទ្យ ។
២. រយៈពេលត្រូវបន្តអាហារបំប៉ន
ក្រោយពេលសម្រាល
អ្នកបានបញ្ឈប់ការទទួលទានអាហារបំប៉ន និងវីតាមីន ។
តែអ្នកគួរបន្តវារហូតដល់ផុតដំណាក់កាលបំបៅដោះកូន
ព្រោះរាងកាយអ្នកនៅទន់ខ្សោយនៅឡើយ និងអ្នកត្រូវផ្តល់សារធាតុចិញ្ចឹមដល់កូន
។
៣.
អស់កម្លាំង ក្រៀមក្រំ
សុំឱ្យអ្នកណាម្នាក់បានជួយមើលថែទាំកូនអ្នក
ព្រោះបើអ្នកធ្វើការងារគ្រប់យ៉ាងដោយគ្មានអ្នកជួយ អ្នកនឹងអស់កម្លាំង
ក្រៀមក្រំក្នុងចិត្ត ។
៤.
ទៅជួបវេជ្ជបណ្ឌិត
បើសិនអ្នកកំពុងជួបអារម្មណ៍តានតឹង
ហើយគ្មានអ្នកណាអាចជួយអ្នកបាន
គ្មានអ្វីត្រូវខ្មាស់អៀននឹងនិយាយប្រាប់ដល់អ្នកជំនាញឡើយ ។
គេនឹងណែនាំអ្នកពីការទប់ទល់នឹងអារម្មណ៍តានតឹង ៕
Comments
Post a Comment