របៀបក្នុងការថែរក្សាផ្ទៃពោះពីអំឡុងខែទី១ រហូតដល់ពេលសម្រាល
របៀបក្នុងការថែរក្សាផ្ទៃពោះពីអំឡុងខែទី១ រហូតដល់ពេលសម្រាល
គ្រាន់តែបានដឹងពីការចាប់ផ្តើមបង្កកំណើតរបស់ទារកនៅក្នុងផ្ទៃភ្លាមអ្នកម្តាយក៏នឹកគិតដល់រឿងរ៉ាវជាច្រើនដែលត្រូវធ្វើក្នុងអំឡុងពេល៩ខែ ទៅមុខទៀត
ដើម្បីឲ្យកូនដែលនឹងប្រសូត្រមកមានសុខភាពល្អបរិបូរណ៌ ។ ខាងក្រោមនេះគឺជាតារាង
To-Do List សម្រាប់ឲ្យអ្នកម្តាយគ្រប់រូបអាចអនុវត្តន៌បាននៅពេលមានផ្ទៃពោះពីក្នុងអំឡុងខែទី១
រហូតដល់ពេលកើត
ជាពិសេសមាតាថ្មោងថ្មីគ្រប់រូបកាន់តែមានភាពងាយស្រួលក្នុងការថែរក្សាទារកនៅក្នុងផ្ទៃឲ្យប្រកបទៅដោយសុវត្ថិភាព
និងមានសុខភាពមាំមួនល្អ។
ខែទី ១
កត់ត្រាទុកថ្ងៃរដូវចុងក្រោយរបស់អ្នក,ប្រាប់ស្វាមីរបស់អ្នកអំពីដំណឹងមានផ្ទៃពោះនេះ
និងចាប់ផ្តើមធ្វើការណាត់ជួបជាមួយគ្រូពេទ្យឲ្យបានទៀងទាត់, ចាប់ផ្តើមទទួលយកថ្នាំជាតិដែក, ប្រាប់សាច់ញាតិឬក្រុមការងារពីការមានផ្ទៃពោះរបស់អ្នក
ដើម្បីឲ្យពួកគេអាចជួយសម្រួលការងារធ្ងន់ៗមួយចំនួន, ចាប់ផ្តើមបង្កើតសកម្មភាព
ដើម្បីសុខភាពល្អជាមួយស្វាមីរបស់អ្នកដូចជា បោះបង់ចោលការជក់បារី
និងទម្លាប់មិនល្អដែលនាំឲ្យប៉ះពាល់ដល់សុខភាព ។
កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន, ពិភាក្សាជាមួយគ្រូពេទ្យអំពីឱសថដែលអាចមានផលប៉ះពាល់ដល់សុខភាពនៅក្នុងអំឡុងពេលមានផ្ទៃពោះ, ទទួលទានអាហារដែលមានប្រយោជន៍
និងមានជីវជាតិគ្រប់គ្រាន់, កុំធ្វើលំហាត់ប្រាណណាដែលបញ្ចេញកម្លាំងខ្លាំងពេក, សិក្សាឲ្យច្បាស់ថាតើអាហារណាខ្លះ
ដែលអ្នកគួរចៀសវាង។
ខែទី២
ស្វែងរកចំណេះដឹងអំពីការមានគភ៌បន្ថែមទៀតតាមរយៈការអានឯកសារផ្សេង, ទទួលទានទឹកឲ្យបានគ្រប់គ្រាន់, ស្វែងយល់អំពីវិធីកាត់បន្ថយ និងសម្របខ្លួនជាមួយនឹងអាការចាញ់កូន, ផ្អាកការប្រើផលិតផលគីមី ដូចជា ថ្នាំសម្លាប់សត្វល្អិតជាដើម, កត់សំនួរទុកសម្រាប់សួរ នៅពេលទៅជួបគ្រូពេទ្យលើកក្រោយ,ទិញអាវទ្រនាប់ ខោទ្រនាប់ថ្មី ដែលមានសភាពទន់ ហើយមានទំហំធំជាងមុន។
ស្វែងរកចំណេះដឹងអំពីការមានគភ៌បន្ថែមទៀតតាមរយៈការអានឯកសារផ្សេង, ទទួលទានទឹកឲ្យបានគ្រប់គ្រាន់, ស្វែងយល់អំពីវិធីកាត់បន្ថយ និងសម្របខ្លួនជាមួយនឹងអាការចាញ់កូន, ផ្អាកការប្រើផលិតផលគីមី ដូចជា ថ្នាំសម្លាប់សត្វល្អិតជាដើម, កត់សំនួរទុកសម្រាប់សួរ នៅពេលទៅជួបគ្រូពេទ្យលើកក្រោយ,ទិញអាវទ្រនាប់ ខោទ្រនាប់ថ្មី ដែលមានសភាពទន់ ហើយមានទំហំធំជាងមុន។
ខែទី ៣
ចាប់ផ្តើមសន្សំប្រាក់ទុកសម្រាប់កូនតូច, ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន, ធ្វើអនាម័យ ដើម្បីការពារកុំឲ្យកើតជំងឺផ្សេង, ព្យាយាមចេញឲ្យឆ្ងាយពីការប្រើថ្នាំផ្សេងៗ
តែបើអ្នកចាំបាច់ត្រូវតែប្រើនោះ
គួរសាកសួរគ្រូពេទ្យឲ្យបានច្បាស់ពីប្រភេទថ្នាំទាំងនោះជាមុនសិន,បន្ថែមសំណើមឲ្យស្បែកពោះដើម្បីការពារអាការរមាស់ ឬស្ងួត, ចៀសវាងការងូតទឹកក្តៅបែបសូណាឬស្ទីមជាដើម។
ខែទី ៤
ពិនិត្យមើលភេទកូន(ប្រុស, ស្រី), ចាប់ផ្តើមប្តូរពីទម្លាប់គេងផ្កាប់
ឬត្រង់មកជាការគេងផ្អៀងវិញ, ទទួលទានអាហារក្រៅពេល(អាហារសម្រន់)ឲ្យបានញឹកញាប់,ទទួលទានជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់។
ចំណែកឯខែបន្តបន្ទាប់ទៀត
អ្នកក៏ត្រូវបន្ថែមសកម្មភាពជាច្រើនដូចជា បង្កើតទម្លាប់ដើរលេងៗជារៀងរាល់ព្រឹក
ឬរាល់ល្ងាច, ចាប់ផ្តើមធ្វើលំហាត់ប្រាណបែបស្រាលៗ
ការដើរទិញសម្លៀកបំពាក់សម្រាប់ស្ត្រីមានផ្ទៃពោះ, រកឈ្មោះដាក់ឲ្យកូន, ស្វែងរកគ្រូពេទ្យ
និងមន្ទីរពេទ្យដែលអ្នកនឹងត្រូវទៅសម្រាលកូន, ដោះចិញ្ចៀនខ្សែដៃ ឬ នាឡិកាទុក
ចៀសវាងការតឹងណែននៅពេលដែលអ្នកឡើងទម្ងន់ឬមានអាការហើម, ទិញសម្ភារៈប្រើប្រាស់ទុកសម្រាប់ទារកពេលកើត, បោកអ៊ុតសម្លៀកបំពាក់
ឬរបស់ប្រើប្រាស់សម្រាប់ទារកទុកឲ្យហើយ, រៀបចំសម្ភារៈដែលត្រូវយកទៅមន្ទីរពេទ្យទុកមួយឡែក
។ល។ សូមចងចាំថាការទទួលទានអាហារ ដែលមានប្រយោជន៍សម្រាប់រាងកាយ
ការធ្វើលំហាត់ប្រាណគឺជាសកម្មភាពដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ
ចំណែកឯការទៅជួបជាមួយគ្រូពេទ្យត្រូវធ្វើឡើងជារៀងរាល់ខែ ដើម្បីតាមដានការលូតលាស់របស់ទារកព្រមទាំងសុខភាពរបស់អ្នកម្តាយផងដែរ
ស្វែងយល់ជាបណ្តើរៗអំពីវិធីថែរក្សាកូនតូច៕
Comments
Post a Comment