រូបមន្ដធម្មជាតិ កម្ចាត់សម្លាកលើស្បែក
បន្ទាប់ពីមានរបួស ឬដំបៅ រមែងបន្សល់ទុកសម្លាកលើស្បែកតែម្ដង ។ បើមិនចង់ឲ្យមានសម្លាកលើស្បែក អាចកម្ចាត់វាដោយរូបមន្ដពីធម្មជាតិបានដូចជា ៖ - ទឹកក្រូចឆ្មារ ៖ ក្រូចឆ្មារ មានជាតិអាស៊ីដ អាល់ហ្វាអ៊ីដ្រុកស៊ី (AHA) ជួយកម្ចាត់កោសិកាងាប់ៗ និងជំនួយដល់កោសិកាថ្មីធ្វើឲ្យស្បែកយឺតយារបានល្អ ។ ដំបូងត្រូវលាងសម្លាកនោះឲ្យស្អាតជាមុនសិន សឹមយកបន្ទះសំឡីជ្រលក់ទឹកក្រូចឆ្មារ ហើយដុសខាត់សម្លាកនោះ ទុកចោល ១០នាទី សឹមលាងចេញឲ្យស្អាត។ - ទឹកឃ្មុំ ៖ ទឹកឃ្មុំ ជាសារធាតុផ្ដល់សំណើមពីធម្មជាតិ មានប្រសិទ្ធភាពក្នុងការព្យាបាលរបួស និងបង្កើតកោសិកាថ្មី ។ គ្រាន់តែយកទឹកឃ្មុំ ២ស្លាបព្រាបាយ និងម្សៅបេកឃីងសូដា លាយឲ្យសព្វ សឹមម៉ាស្សាឲ្យសព្វ ស្បែកត្រង់សម្លាក ។ បន្ទាប់មក យកក្រណាត់ជ្រលក់ទឹកក្ដៅឧណ្ហៗ គ្របលើស្បែកបរិវេណនោះ ។ ពេលក្រណាត់ត្រជាក់សឹមជូតចេញឲ្យស្អាត ។ - ប្រទាលកន្ទុយក្រពើ៖ ជួយប្រឆាំងការរលាក និងកម្ចាត់កោសិកាស្បែកងាប់នៅកន្លែងរបួស ។ វាអាចបន្ថយការហើម និងធ្វើឲ្យកោសិកាថ្មីៗកាន់តែរឹងមាំជំនួសកោសិកាចាស់ដែលខូចខាត ។ គ្រាន់តែយកសាច់ប្រទាលកន្ទុយ ក្...