អាការចាញ់កូនខ្លាំង ដែលគួរតែយល់ដឹង
តាមរយៈការពិនិត្យសម្រាប់ស្ត្រីមានផ្ទៃពោះ៨៥ % ក្នុងអំឡុងត្រីមាសដំបូងនឹងមានអាការចាញ់កូនយ៉ាងខ្លាំងក្លា អ្នកខ្លះដល់ថ្នាក់ញ៉ាំអ្វីមិនបាន ញ៉ាំហើយក្អួតចេញមកវិញអស់ អ្នកខ្លះទៀតចាញ់កូនធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅគេងព្យួរសេរ៉ូមនៅឯមន្ទីរពេទ្យក៏មាន តែសូមជឿចុះថា អាការចាញ់កូនធ្ងន់ធ្ងររបស់អ្នកម្តាយនេះ គឺជាការបញ្ជាក់ឱ្យដឹងថា កូនមានសុខភាពរាងកាយរឹងមាំល្អតាំងពីនៅក្នុងពោះអ្នកម្តាយ។ លទ្ធផលនៃការតាមដានពិនិត្យមើលអ្នកម្តាយមានគភ៌ជាង៨៥ 0,000 នាក់ បានដឹងថា អ្នកម្តាយដែលមានអាការចាញ់កូន មិនថាតែចាញ់ខ្លាំង ឬចាញ់តិចនោះទេ ច្រើនតែប្រសូតត្រូវចំកំណត់ពេល ហើយទារកដែលប្រសូតចេញមកក៏មានសុខភាពរាងកាយរឹងមាំល្អ តែសម្រាប់អ្នកម្តាយដែលមិនមានអាការចាញ់កូនសោះនោះ គិតជាភាគរយ៩.៥ % ច្រើនតែប្រសូតមុនពេលកំណត់ និងទារកខ្លះអាចស្លាប់បាត់បង់ជីវិតតាំងពីនៅក្នុងគភ៌ម្តាយផងក៏មាន។ អាការចាញ់កូនកើតឡើងបានចំពោះអ្នកម្តាយគ្រប់រូប កើតឡើងដោយសារការដែលអ័រម៉ូនក្នុងរាងកាយប្រែប្រួលយ៉ាងឆាប់រហ័ស រហូតធ្វើឱ្យរាងកាយបញ្ជូនសញ្ញាអ្វីម្យ៉ាងចេ...